ព្រះត្រៃបិដក ភាគ ៨៤
[៣១៦] វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន មិនទាន់រលត់។បេ។ មិនទាន់ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនទាន់រលត់។បេ។ មិនទាន់ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១៧] វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន កើតមាន។បេ។ កើតឡើងប្រាកដឬ។ អើ។ វិញ្ញាណជាអនាគត មាន វិញ្ញាណជាអនាគត កើត។បេ។ កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១៨] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត រលត់។បេ។ ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន រលត់។បេ។ ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១៩] វិញ្ញាណជាអនាគត មាន វិញ្ញាណជាអនាគត មិនទាន់កើត។បេ។ មិនទាន់កើតឡើងប្រាកដឬ។ អើ។ វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន មិនទាន់កើត មិនទាន់មាន។បេ។ មិនទាន់កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652427804800537
ទៅកាន់ទំព័រ៖