ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ (ខ្ញុំ) ធ្វើ​នូវ​សំ​ពត់​ស មិន​ឲ្យ​បែកគ្នា រួម​ហៅថា ស ឬថា​សំពត់ ថា​សំពត់ ឬថា ស (ហើយ​សួរ​ថា) សំពត់​នុ៎ះឯង តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា កើតជា​មួយ​គ្នា​ឬ។ អើ។ សំ​ពត់​ស បុគ្គល កាល​ជ្រលក់ រមែង​មិន​លះបង់​ភាពជា​សំពត់​ឬ។ អើ។ សំពត់ តែង​មិន​លះបង់​ភា​ពស​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២២] រូប មិន​លះបង់​ភាពជា​រូប​ឬ។ អើ។ រូប ជា​ធម្មជាត​ទៀង ទៀងទាត់ ពិតប្រាកដ មិន​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប លះបង់​ភាពជា​រូប​ឬ។ រូប ជា​ធម្មជាត​មិន​ទៀង មិន​ទៀងទាត់ មិន​ពិតប្រាកដ តែង​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ បើ​រូប ជា​ធម្មជាត​មិន​ទៀង មិន​ទៀងទាត់ មិន​ពិតប្រាកដ តែង​ប្រែប្រួល​ជា​ធម្មតា ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា រូប មិន​លះបង់​ភាពជា​រូប ដូច្នេះ​ទេ។
 [៣២៣] និព្វាន មិន​លះបង់​ភាពជា​និព្វាន​ឬ។ និព្វាន​ជា​ធម្មជាត​ទៀង ទៀងទាត់ ពិតប្រាកដ មិន​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ រូប មិន​លះបង់​ភាពជា​រូប​ឬ។ រូប ជា​ធម្មជាត​ទៀង ទៀងទាត់ ពិតប្រាកដ មិន​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637652428332613082
ទៅកាន់ទំព័រ៖