ព្រះត្រៃបិដក ភាគ ៨៤

 [៣២៤] រូប មិន​លះបង់​ភាពជា​រូប​ឬ។ រូប ជា​ធម្មជាត​មិន​ទៀង មិន​ទៀងទាត់ មិន​ពិតប្រាកដ តែង​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ និព្វាន មិន​លះបង់​ភាពជា​និព្វាន​ឬ។ និព្វាន ជា​ធម្មជាត​មិន​ទៀង មិន​ទៀងទាត់ មិន​ពិតប្រាកដ តែង​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៥] អតីត មាន អតីត មិន​លះបង់​ភាពជា​អតីត​ឬ។ អើ។ អនាគត មាន អនាគត មិន​លះបង់​ភាពជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អតីត មាន អតីត មិន​លះបង់​ភាពជា​អតីត​ឬ។ អើ។ បច្ចុប្បន្ន មាន បច្ចុប្បន្ន មិន​លះបង់​ភាពជា​បច្ចុប្បន្ន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៦] អនាគត មាន អនាគត មិន​លះបង់​ភាពជា​អនាគត​ឬ។ អើ។ អតីត មាន អតីត មិន​លះបង់​ភាពជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៧] បច្ចុប្បន្ន មាន បច្ចុប្បន្ន មិន​លះបង់​ភាពជា​បច្ចុប្បន្ន​ឬ។ អើ។ អតីត មាន អតីត មិន​លះបង់​ភាពជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637652428632300564
ទៅកាន់ទំព័រ៖