ព្រះត្រៃបិដក ភាគ ៨៤
[៣២៨] អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អើ។ អតីត ទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអតីត មិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើអតីតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា អតីត មាន អតីត មិនលះបង់ភាពជាអតីត ដូច្នេះទេ។
[៣២៩] និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វាន ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៣០] អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វាន ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652428900269301
ទៅកាន់ទំព័រ៖