ព្រះត្រៃបិដក ភាគ ៨៤
[៣៤១] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ វិញ្ញាណជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងវិញ្ញាណជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើវិញ្ញាណជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីត ដូច្នេះទេ។
[៣៤២] និព្វានមាន និព្វានមិនលះបង់ភាពជានិព្វាន និព្វានជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីត វិញ្ញាណជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៤៣] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីត វិញ្ញាណជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ និព្វាន មាន
ID: 637652430031988003
ទៅកាន់ទំព័រ៖