ព្រះត្រៃបិដក ភាគ ៨៤

និព្វាន​មិន​លះបង់​ភាពជា​និព្វាន និព្វាន​ជា​ធម្មជាត​មិន​ទៀង មិន​ទៀងទាត់ មិន​ពិតប្រាកដ តែង​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៤] អតីត មិន​មាន​ឬ។ អើ។ បើ​អតីត​មិន​មាន​ទេ ពាក្យ​ថា អតីត​មាន ជា​ពាក្យ​ខុស មួយទៀត បើ​អតីត​មិន​មាន ពាក្យ​ថា អតីត​មាន ជា​ពាក្យ​ខុស។ អនាគត មិន​មាន​ឬ។ អើ។ បើ​អនាគត​មិន​មាន ពាក្យ​ថា អនាគត​មាន ជា​ពាក្យ​ខុស មួយទៀត បើ​អនាគត​មិន​មាន ពាក្យ​ថា អនាគត​មាន ជា​ពាក្យ​ខុស។
 [៣៤៥] អនាគត​កើត​ហើយ បច្ចុប្បន្ន​កំពុង​កើត​ឬ។ អើ។ អនាគត​នោះ​ឯង គឺ​បច្ចុប្បន្ន​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគត​នោះ​ឯង គឺ​បច្ចុប្បន្ន​នោះ​ឬ។ អើ។ ធម្មជាត​កើត​ហើយ រមែង​កើត​ឥឡូវនេះ ឈ្មោះថា ធម្មជាត​កើត​ហើយ រមែង​កើត​ឥឡូវនេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្មជាត​កើត​ហើយ រមែង​កើត​ឥឡូវនេះ ឈ្មោះថា ធម្មជាត​កើត​ហើយ រមែង​កើត​ឥឡូវនេះ​ឬ។ អើ។ ធម្មជាត​មិនកើត​ហើយ រមែង​មិនកើត​ឥឡូវនេះ ឈ្មោះថា ធម្មជាត​មិនកើត​ហើយ រមែង​មិនកើត​ឥឡូវនេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637652430317769388
ទៅកាន់ទំព័រ៖