ព្រះត្រៃបិដក ភាគ ៨៤
[៣៤៦] បច្ចុប្បន្នកើតហើយ អតីតកើតឥឡូវនេះឬ។ អើ។ បច្ចុប្បន្ននោះឯង គឺអតីតនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បច្ចុប្បន្ននោះឯង គឺអតីតនោះឬ។ អើ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អើ។ ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះ ឈ្មោះថា ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៤៧] អនាគតកើតហើយ បច្ចុប្បន្នកើតឥឡូវនេះ បច្ចុប្បន្នកើតហើយ អតីតកើតឥឡូវនេះឬ។ អើ។ អនាគតនោះឯង គឺបច្ចុប្បន្ននោះ គឺអតីតនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគតនោះឯង គឺបច្ចុប្បន្ននោះ គឺអតីតនោះឬ។ អើ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អើ។ ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះ ឈ្មោះថា ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះឬ។
ID: 637652430568081938
ទៅកាន់ទំព័រ៖