ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៤៨] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលឃើញរូបជាអតីតដោយចក្ខុជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀក សំឡេង សោតវិញ្ញាណ អាកាស មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលស្តាប់សំឡេងជាអតីតដោយត្រចៀកជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ច្រមុះ ក្លិន ឃានវិញ្ញាណ ខ្យល់ មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលហិតក្លិនជាអតីតដោយចម្រុះជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អណ្តាត រស ជិវ្ហាវិញ្ញាណ ទឹក មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលលិទ្ធភ្លក្សរសជាអតីតដោយអណ្តាតជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយ ផ្សព្វ កាយវិញ្ញាណ ដី មនសិការៈ ជាអតីត
ID: 637652430796050963
ទៅកាន់ទំព័រ៖