ព្រះត្រៃបិដក ភាគ ៨៤

មាន​ឬ។ អើ។ បុគ្គល​ប៉ះពាល់​ផ្សព្វ​ជា​អតីត​ដោយ​កាយ​ជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ ទេ។បេ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិ​កា​រៈ ជា​អតីត មាន​ឬ។ អើ។ បុគ្គល​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ជា​អតីត​ដោយចិត្ត​ជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៩] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិ​កា​រៈ ជា​អនាគត មាន​ឬ។ អើ។ បុគ្គល​ឃើញ​រូប​ជា​អនាគត​ដោយ​ចក្ខុ​ជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិ​កា​រៈ ជា​អនាគត មាន​ឬ។ អើ។ បុគ្គល​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ជា​អនាគត​ដោយចិត្ត​ជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637652431022300493
ទៅកាន់ទំព័រ៖