ព្រះត្រៃបិដក ភាគ ៨៤
អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាអនាគត មាន បុគ្គលឃើញរូបជាអនាគតដោយចក្ខុជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀកជាបច្ចុប្បន្ន។បេ។ ច្រមុះ អណ្តាត កាយ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ មាន បុគ្គលដឹងច្បាស់នូវធម្មារម្មណ៍ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អើ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាអនាគត មាន បុគ្គលដឹងច្បាស់នូវធម្មារម្មណ៍ជាអនាគតដោយចិត្តជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥២] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាអតីត មាន តែបុគ្គលមិនឃើញរូបជាអតីតដោយចក្ខុជាអតីតឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាបច្ចុប្បន្ន មាន តែបុគ្គលមិនឃើញរូបជាបច្ចុប្បន្នដោយចក្ខុជាបច្ចុប្បន្នឬ។
ID: 637652439042456933
ទៅកាន់ទំព័រ៖