ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀកជាអតីត។បេ។ ច្រមុះ អណ្តាត កាយ។បេ។ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ មាន តែបុគ្គលមិនដឹងច្បាស់នូវធម្មារម្មណ៍ជាអតីតដោយចិត្តជាអតីតឬ។ អើ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាបច្ចុប្បន្ន មាន តែបុគ្គលមិនដឹងច្បាស់នូវធម្មារម្មណ៍ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៣] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាអនាគត មាន តែបុគ្គលមិនឃើញរូបជាអនាគតដោយចក្ខុជាអនាគតឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាបច្ចុប្បន្ន មាន តែបុគ្គលមិនឃើញរូបជាបច្ចុប្បន្នដោយចក្ខុជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀក ច្រមុះ អណ្តាត
ID: 637652439289019252
ទៅកាន់ទំព័រ៖