ព្រះត្រៃបិដក ភាគ ៨៤

ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [១៩] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​ចក្ខា​យតនៈ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។ ទាំង​សោតាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​ឃានាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​ជិវ្ហាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​កាយាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​រូបាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​សទ្ទាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​គន្ធាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​រសាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​ផោដ្ឋព្វា​យតនៈ គេ​ដឹង​បាន។បេ។ ទាំង​មនាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​ធម្មាយតនៈ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។
 [២០] ចក្ខុ​ធាតុ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។ ទាំង​សោត​ធាតុ គេ​ដឹង​បាន។បេ។ ទាំង​ឃាន​ធាតុ គេ​ដឹង​បាន។បេ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637652365538934414
ទៅកាន់ទំព័រ៖