ព្រះត្រៃបិដក ភាគ ៨៤
កាយ ជាអនាគត មាន។បេ។ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ មាន តែបុគ្គលមិនដឹងច្បាស់នូវធម្មារម្មណ៍ ជាអនាគតដោយចិត្តជាអនាគតឬ។ អើ។ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាបច្ចុប្បន្ន មាន តែបុគ្គលមិនដឹងច្បាស់នូវធម្មារម្មណ៍ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៤] ញាណជាអតីត មានឬ។ អើ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណនោះឬ។ អើ។ បុគ្គលកំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៥] ញាណជាអនាគត មានឬ។ អើ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណនោះឬ។
ID: 637652439581675481
ទៅកាន់ទំព័រ៖