ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ញាណ ព្រោះ​ញាណ​នោះ​ឬ។ អើ។ បុគ្គល​កំណត់​ដឹង​នូវ​ទុក្ខ លះបង់​នូវ​សមុទ័យ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ អប់រំ​នូវ​មគ្គ​ដោយ​ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៦] ញាណ​ជា​បច្ចុប្បន្ន មាន បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ញាណ ព្រោះ​ញាណ​នោះ​ឬ។ អើ។ ញាណ​ជា​អតីត​មាន បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ញាណ ព្រោះ​ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ជា​បច្ចុប្បន្ន មាន បុគ្គល​កំណត់​ដឹង​នូវ​ទុក្ខ លះបង់​នូវ​សមុទ័យ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ អប់រំ​នូវ​មគ្គ​ដោយ​ញាណ​នោះ​ឬ។ អើ។ ញាណ​ជា​អតីត មាន បុគ្គល​កំណត់​ដឹង​នូវ​ទុក្ខ លះបង់​នូវ​សមុទ័យ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ អប់រំ​នូវ​មគ្គ​ដោយ​ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ជា​បច្ចុប្បន្ន មាន បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ញាណ ព្រោះ​ញាណ​នោះ​ឬ។ អើ។ ញាណ​ជា​អនាគត មាន បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ញាណ ព្រោះ​ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ជា​បច្ចុប្បន្ន មាន បុគ្គល​កំណត់​ដឹង​នូវ​ទុក្ខ
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637652439861363023
ទៅកាន់ទំព័រ៖