ព្រះត្រៃបិដក ភាគ ៨៤
លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គដោយញាណនោះឬ។ អើ។ ញាណជាអនាគត មាន បុគ្គលកំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៧] ញាណជាអតីត មាន តែបុគ្គលមិនធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណនោះទេឬ។ អើ។ ញាណជាបច្ចុប្បន្ន មាន តែបុគ្គលមិនធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណជាអតីត មាន តែបុគ្គលមិនកំណត់ដឹងនូវទុក្ខ មិនលះបង់នូវសមុទ័យ មិនធ្វើឲ្យជាក់ច្បាស់នូវនិរោធ មិនអប់រំនូវមគ្គដោយញាណនោះទេឬ។ អើ។ ញាណជាបច្ចុប្បន្ន មាន តែបុគ្គលមិនកំណត់ដឹងនូវទុក្ខ មិនលះបង់នូវសមុទ័យ មិនធ្វើឲ្យជាក់ច្បាស់នូវនិរោធ មិនអប់រំនូវមគ្គដោយញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៨] ញាណជាអនាគត មាន តែបុគ្គលមិនធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណនោះទេឬ។ អើ។
ID: 637652440128863076
ទៅកាន់ទំព័រ៖