ព្រះត្រៃបិដក ភាគ ៨៤

ញាណ​ជា​បច្ចុប្បន្ន មាន តែ​បុគ្គល​មិន​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ញាណ ព្រោះ​ញាណ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ជា​អនាគត មាន តែ​បុគ្គល​មិនកំណត់​ដឹង​នូវ​ទុក្ខ មិន​លះបង់​នូវ​សមុទ័យ មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ មិន​អប់រំ​នូវ​មគ្គ​ដោយ​ញាណ​នោះ​ទេ​ឬ។ អើ។ ញាណ​ជា​បច្ចុប្បន្ន មាន តែ​បុគ្គល​មិនកំណត់​ដឹង​នូវ​ទុក្ខ មិន​លះបង់​នូវ​សមុទ័យ មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ មិន​អប់រំ​នូវ​មគ្គ​ដោយ​ញាណ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៩] ព្រះអរហន្ត មាន​រាគៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​រាគៈ ព្រោះ​រាគៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​ទោសៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ទោសៈ ព្រោះ​ទោសៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​មោហៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​មោហៈ ព្រោះ​មោហៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​មានះ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​មានះ ព្រោះ​មានះ​នោះ​ឬ។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637652440434800514
ទៅកាន់ទំព័រ៖