ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​ទិដ្ឋិ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​វិចិកិច្ឆា​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​វិចិកិច្ឆា ព្រោះ​វិចិកិច្ឆា​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​ថី​នៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ថី​នៈ ព្រោះ​ថី​នៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​ឧទ្ធច្ចៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ឧទ្ធច្ចៈ ព្រោះ​ឧទ្ធច្ចៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​អហិរិកៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​អហិរិកៈ ព្រោះ​អហិរិកៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​អនោត្តប្បៈ​ជា​អតីត​ឬ។ អើ។ ព្រះអរហន្ត ប្រកប​ដោយ​អនោត្តប្បៈ ព្រោះ​អនោត្តប្បៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637652440626050644
ទៅកាន់ទំព័រ៖