ព្រះត្រៃបិដក ភាគ ៨៤

 [៣៦០] អនាគាមិ​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត​ឬ។ អើ។ អនាគាមិ​បុគ្គល ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល មាន​វិចិកិច្ឆា​ជា​អតីត មាន​សីលព្វត​បរា​មា​សៈ​ជា​អតីត មាន​កាម​រាគៈ​ដ៏​ស្រាលស្តើង​ជា​អតីត មាន​ព្យាបាទ​ដ៏​ស្រាលស្តើង​ជា​អតីត​ឬ។ អើ។ អនាគាមិ​បុគ្គល មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦១] សកទាគាមិ​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត​ឬ។ អើ។ សកទាគាមិ​បុគ្គល ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល មាន​វិចិកិច្ឆា​ជា​អតីត មាន​សីលព្វត​បរា​មា​សៈ​ជា​អតីត មាន​កាម​រាគៈ​ដ៏​គ្រោតគ្រាត​ជា​អតីត មាន​ព្យាបាទ​ដ៏​គ្រោតគ្រាត​ជា​អតីត​ឬ។ អើ។ សកទាគាមិ​បុគ្គល មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637652440874331764
ទៅកាន់ទំព័រ៖