ព្រះត្រៃបិដក ភាគ ៨៤

 [៣៦២] សោតាបន្ន​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត​ឬ។ អើ។ សោតាបន្ន​បុគ្គល ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបន្ន​បុគ្គល មាន​វិចិកិច្ឆា​ជា​អតីត មាន​សីលព្វត​បរា​មា​សៈ​ជា​អតីត មាន​រាគៈ ជា​ដំណើរ​ទៅកាន់​អបាយ​ជា​អតីត មាន​ទោសៈ ជា​ដំណើរ​ទៅកាន់​អបាយ​ជា​អតីត មាន​មោហៈ ជា​ដំណើរ​ទៅកាន់​អបាយ​ជា​អតីត​ឬ។ អើ។ សោតាបន្ន​បុគ្គល ប្រកបដោយ​មោហៈ ព្រោះ​មោហៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៣] បុថុជ្ជន មាន​រាគៈ​ជា​អតីត បុថុជ្ជន ប្រកបដោយ​រាគៈ ព្រោះ​រាគៈ​នោះ​ឬ។ អើ។ ព្រះអរហន្ត មាន​រាគៈ​ជា​អតីត ព្រះអរហន្ត ប្រកបដោយ​រាគៈ ព្រោះ​រាគៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុថុជ្ជន មាន​ទោសៈ​ជា​អតីត។បេ។ មាន​អនោត្តប្បៈ​ជា​អតីត បុថុជ្ជន​មាន​អនោត្តប្បៈ ព្រោះ​អនោត្តប្បៈ​នោះ​ឬ។ អើ។ ព្រះអរហន្ត មាន​អនោត្តប្បៈ​ជា​អតីត ព្រះអរហន្ត មាន​អនោត្តប្បៈ ព្រោះ​អនោត្តប្បៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637652441127300544
ទៅកាន់ទំព័រ៖