ព្រះត្រៃបិដក ភាគ ៨៤

 [៣៦៤] បុថុជ្ជន មាន​សក្កា​យទិដ្ឋិ​ជា​អតីត បុថុជ្ជន ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អើ។ អនាគាមិ​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត អនាគាមិ​បុគ្គល ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុថុជ្ជន មាន​វិចិកិច្ឆា​ជា​អតីត។បេ។ មាន​ព្យាបាទ​ដ៏​ស្រាលស្តើង​ជា​អតីត បុថុជ្ជន មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ឬ។ អើ។ អនាគាមិ​បុគ្គល មាន​ព្យាបាទ​ដ៏​ស្រាលស្តើង​ជា​អតីត អនាគាមិ​បុគ្គល មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៥] បុថុជ្ជន មាន​សក្កា​យទិដ្ឋិ​ជា​អតីត បុថុជ្ជន ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អើ។ សកទាគាមិ​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត សកទាគាមិ​បុគ្គល ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុថុជ្ជន មាន​វិចិកិច្ឆា​ជា​អតីត។បេ។ មាន​ព្យាបាទ​ដ៏​គ្រោតគ្រាត​ជា​អតីត បុថុជ្ជន មានចិត្ត​ព្យាបាទ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637652441358707029
ទៅកាន់ទំព័រ៖