ព្រះត្រៃបិដក ភាគ ៨៤

ព្រោះ​ព្យាបាទ​នោះ​ឬ។ អើ។ សកទាគាមិ​បុគ្គល មាន​ព្យាបាទ​ដ៏​គ្រោតគ្រាត​ជា​អតីត សកទាគាមិ​បុគ្គល មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៦] បុថុជ្ជន មាន​សក្កា​យទិដ្ឋិ​ជា​អតីត បុថុជ្ជន ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អើ។ សោតាបន្ន​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត សោតាបន្ន​បុគ្គល ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុថុជ្ជន មាន​វិចិកិច្ឆា​ជា​អតីត។បេ។ មាន​មោហៈ ជា​ដំណើរ​ទៅកាន់​អបាយ​ជា​អតីត បុថុជ្ជន ប្រកបដោយ​មោហៈ ព្រោះ​មោហៈ​នោះ​ឬ។ អើ។ សោតាបន្ន​បុគ្គល មាន​មោហៈ ជា​ដំណើរ​ទៅកាន់​អបាយ​ជា​អតីត សោតាបន្ន​បុគ្គល ប្រកបដោយ​មោហៈ ព្រោះ​មោហៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៧] ព្រះអរហន្ត មាន​រាគៈ​ជា​អតីត តែ​ព្រះអរហន្ត មិន​ប្រកបដោយ​រាគៈ ព្រោះ​រាគៈ​នោះ​ឬ។ អើ។ បុថុជ្ជន មាន​រាគៈ​ជា​អតីត
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637652441872769391
ទៅកាន់ទំព័រ៖