ព្រះត្រៃបិដក ភាគ ៨៤

តែ​បុថុជ្ជន មិន​ប្រកបដោយ​រាគៈ ព្រោះ​រាគៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មាន​ទោសៈ​ជា​អតីត។បេ។ មាន​អនោត្តប្បៈ​ជា​អតីត តែ​ព្រះអរហន្ត មិន​មាន​អនោត្តប្បៈ ព្រោះ​អនោត្តប្បៈ​នោះ​ឬ។ អើ។ បុថុជ្ជន មាន​អនោត្តប្បៈ​ជា​អតីត តែ​បុថុជ្ជន មិន​មាន​អនោត្តប្បៈ ព្រោះ​អនោត្តប្បៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៨] អនាគាមិ​បុគ្គល មាន​សក្កា​យទិដ្ឋិ​ជា​អតីត តែ​អនាគាមិ​បុគ្គល មិន​ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អើ។ បុថុជ្ជន មាន​សក្កា​យទិដ្ឋិ​ជា​អតីត តែ​បុថុជ្ជន មិន​ប្រកបដោយ​ទិដ្ឋិ ព្រោះ​ទិដ្ឋិ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល មាន​វិចិកិច្ឆា​ជា​អតីត។បេ។ មាន​ព្យាបាទ​ដ៏​ស្រាលស្តើង​ជា​អតីត តែ​អនាគាមិ​បុគ្គល មិន​មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ទេ​ឬ។ អើ។ បុថុជ្ជន មាន​ព្យាបាទ​ដ៏​ស្រាលស្តើង​ជា​អតីត តែ​បុថុជ្ជន មិន​មានចិត្ត​ព្យាបាទ ព្រោះ​ព្យាបាទ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637652442103238123
ទៅកាន់ទំព័រ៖