ព្រះត្រៃបិដក ភាគ ៨៤
[៣៦៩] សកទាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីត តែសកទាគាមិបុគ្គល មិនប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អើ។ បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត តែបុថុជ្ជន មិនប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល មានវិចិកិច្ឆាជាអតីត។បេ។ មានព្យាបាទដ៏គ្រោតគ្រាតជាអតីត តែសកទាគាមិបុគ្គល មិនមានចិត្តព្យាបាទ ព្រោះព្យាបាទនោះទេឬ។ អើ។ បុថុជ្ជន មានព្យាបាទដ៏គ្រោតគ្រាតជាអតីត តែបុថុជ្ជន មិនមានចិត្តព្យាបាទ ព្រោះព្យាបាទនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៧០] សោតាបន្នបុគ្គល មានសក្កាយទិដ្ឋិជាអតីត តែសោតាបន្នបុគ្គល មិនប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អើ។ បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត តែបុថុជ្ជន មិនប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល មានវិចិកិច្ឆាជាអតីត។បេ។ មានមោហៈជាដំណើរទៅកាន់អបាយជាអតីត តែសោតាបន្នបុគ្គល មិនប្រកបដោយមោហៈ
ID: 637652442356832216
ទៅកាន់ទំព័រ៖