ព្រះត្រៃបិដក ភាគ ៨៤

ព្រោះ​មោហៈ​នោះ​ទេ​ឬ។ អើ។ បុថុជ្ជន មាន​មោហៈ ជា​ដំណើរ​ទៅកាន់​អបាយ​ជា​អតីត តែ​បុថុជ្ជន មិន​ប្រកបដោយ​មោហៈ ព្រោះ​មោហៈ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧១] ដៃ​ជា​អតីត​ឬ។ អើ។ កាលបើ​ដៃ​ជា​អតីត មានការ​កាន់ និង​ការ​ដាក់ចុះ ក៏​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជើង​ជា​អតីត មាន​ឬ។ អើ។ កាលបើ​ជើង​ជា​អតីត មាន ការ​ឈានទៅមុខ និង​ការ​ថយក្រោយ ក៏​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សន្លាក់​ជា​អតីត មាន​ឬ។ អើ។ កាលបើ​សន្លាក់​ជា​អតីត មាន ការ​បត់​ចូល និង​ការ​លា​ចេញ ក៏​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពោះ​ជា​អតីត មាន​ឬ។ អើ។ កាលបើ​ពោះ​ជា​អតីត មាន សេចក្តី​ឃ្លាន និង​ការ​ស្រេក ក៏​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ​ជា​អតីត មាន​ឬ។ អើ។ កាយ​ជា​អតីត ដែល​គួរ​ដល់​ការ​ផ្គង​ឡើង និង​សង្កត់សង្កិន គួរ​ដល់​ការ​ដាច់​ធ្លុះធ្លាយ ជា​សាធារណ៍​ដល់​ពួក​សត្វ​ក្អែក ត្មាត និង​ខ្លែង​ឬ។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637652442604175530
ទៅកាន់ទំព័រ៖