ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ថ្នាំពិស​គប្បី​ចូល​ទៅ គ្រឿង​សស្រ្តា គប្បី​ចូល​ទៅ ភ្លើង​គប្បី​ចូល​ទៅ ក្នុង​កាយ​ជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ​ជា​អតីត គួរ​បាន​ជាប់​ដោយ​ចំណង​គឺ​ខ្នោះ ជាប់​ដោយ​ចំណង​គឺ​ខ្សែ ជាប់​ដោយ​ចំណង​គឺ​ច្រវាក់ ជាប់​ដោយ​ចំណង​គឺ​ស្រុក ជាប់​ដោយ​ចំណង​គឺ​និគម ជាប់​ដោយ​ចំណង​គឺ​នគរ ជាប់​ដោយ​ចំណង​គឺ​ជនបទ ជាប់​ដោយ​ចំណង​ទាំងឡាយ មាន​ចំណង ក ជាគម្រប់ ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧២] ទឹកជា​អតីត មាន​ឬ។ អើ។ បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ទឹក ព្រោះ​ទឹក​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភ្លើង​ជា​អតីត មាន​ឬ។ អើ។ បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ភ្លើង ព្រោះ​ភ្លើង​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ខ្យល់​ជា​អតីត មាន​ឬ។ អើ។ បុគ្គល​ធ្វើ​នូវ​អំពើ​ដែល​គួរ​ធ្វើ​ដោយ​ខ្យល់ ព្រោះ​ខ្យល់​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៣] រូបក្ខន្ធ​ជា​អតីត មាន រូបក្ខន្ធ​ជា​អនាគត មាន រូបក្ខន្ធ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ រូបក្ខន្ធ មាន ៣ ឬ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637652442875581829
ទៅកាន់ទំព័រ៖