ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បញ្ចក្ខន្ធ​ជា​អតីត មាន បញ្ចក្ខន្ធ​ជា​អនាគត មាន បញ្ចក្ខន្ធ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ខន្ធ​មាន ១៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៤] ចក្ខា​យតនៈ​ជា​អតីត មាន ចក្ខា​យតនៈ​ជា​អនាគត មាន ចក្ខា​យតនៈ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ចក្ខា​យតនៈ មាន ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ ១២ ជា​អតីត មាន អាយតនៈ ១២ ជា​អនាគត មាន អាយតនៈ ១២ ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ អាយតនៈ មាន ៣៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៥] ចក្ខុ​ធាតុ​ជា​អតីត មាន ចក្ខុ​ធាតុ​ជា​អនាគត មាន ចក្ខុ​ធាតុ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ចក្ខុ​ធាតុ មាន ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធាតុ​ជា​អតីត មាន ១៨ ធាតុ​ជា​អនាគត មាន ១៨ ធាតុ​ជា​បច្ចុប្បន្ន មាន ១៨ឬ។ អើ។ ធាតុ​មាន ៥៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637652443134488155
ទៅកាន់ទំព័រ៖