ព្រះត្រៃបិដក ភាគ ៨៤

 [៣៧៦] ចក្ខុន្រ្ទិយ​ជា​អតីត មាន ចក្ខុន្រ្ទិយ​ជា​អនាគត មាន ចក្ខុន្រ្ទិយ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ចក្ខុន្រ្ទិយ មាន ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ឥន្រ្ទិយ ២២ ជា​អតីត មាន ឥន្រ្ទិយ ២២ ជា​អនាគត មាន ឥន្រ្ទិយ ២២ ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ឥន្រ្ទិយ មាន ៦៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៧] ស្តេច​ចក្រពត្តិ​ជា​អតីត មាន ស្តេច​ចក្រពត្តិ​ជា​អនាគត មាន ស្តេច​ចក្រពត្តិ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ស្តេច​ចក្រពត្តិ ៣ អង្គ មាន​ក្នុង​ទី​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៨] ព្រះសម្មាសម្ពុទ្ធ​ជា​អតីត មាន ព្រះសម្មាសម្ពុទ្ធ​ជា​អនាគត មាន ព្រះសម្មាសម្ពុទ្ធ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ព្រះសម្មាសម្ពុទ្ធ ៣ ព្រះអង្គ មាន​ក្នុង​ទី​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637652443482925625
ទៅកាន់ទំព័រ៖