ព្រះត្រៃបិដក ភាគ ៨៤
[៣៧៩] អតីតមានឬ។ អើ។ មានអតីតឬ។ មានអតីតក៏មាន មិនមែនអតីតក៏មាន។ ចូរអ្នកដឹងនូវកំហុសចុះ បើអតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ព្រោះហេតុនោះ អតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា អតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ព្រោះហេតុនោះ អតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស មួយទៀត បើមិនមានអតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា អតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ដូច្នេះទេ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា អតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ព្រោះហេតុនោះ អតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស។
[៣៨០] អនាគត មានឬ។ អើ។ មានអនាគតឬ។ មានអនាគតក៏មាន មិនមែនអនាគតក៏មាន។ អ្នកចូរដឹងនូវកំហុសចុះ បើអនាគតមាន មានអនាគតក៏មាន មិនមែនអនាគតក៏មាន ព្រោះហេតុនោះ
ID: 637652443826207505
ទៅកាន់ទំព័រ៖