ព្រះត្រៃបិដក ភាគ ៨៤

អនាគត ទៅជា​មិនមែន​អនាគត មិនមែន​អនាគត ទៅជា​អនាគត​វិញ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា អនាគត មាន មាន​អនាគត​ក៏​មាន មិនមែន​អនាគត​ក៏​មាន ព្រោះហេតុនោះ អនាគត ទៅជា​មិនមែន​អនាគត មិនមែន​អនាគត ទៅជា​អនាគត​វិញ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស មួយទៀត បើ​អនាគត​មិន​មាន ទៅជា​មិនមែន​អនាគត មិនមែន​អនាគត ទៅជា​អនាគត​វិញ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា អនាគត​មាន មាន​អនាគត​ក៏​មាន មិនមែន​អនាគត​ក៏​មាន ដូច្នេះ​ទេ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា អនាគត​មាន មាន​អនាគត​ក៏​មាន មិនមែន​អនាគត​ក៏​មាន ព្រោះហេតុនោះ អនាគត ទៅជា​មិនមែន​អនាគត មិនមែន​អនាគត ទៅជា​អនាគត​វិញ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស។
 [៣៨១] បច្ចុប្បន្ន មាន​ឬ។ អើ។ មាន​បច្ចុប្បន្ន​ឬ។ មាន​បច្ចុប្បន្ន​ក៏​មាន មិនមែន​បច្ចុប្បន្ន​ក៏​មាន។ ចូរ​អ្នកដឹង​នូវ​កំហុស​ចុះ បើ​បច្ចុប្បន្ន មាន មាន​បច្ចុប្បន្ន​ក៏​មាន មិនមែន​បច្ចុប្បន្ន​ក៏​មាន ព្រោះហេតុនោះ បច្ចុប្បន្ន ទៅជា​មិនមែន​បច្ចុប្បន្ន មិនមែន​បច្ចុប្បន្ន
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637652444050738039
ទៅកាន់ទំព័រ៖