ព្រះត្រៃបិដក ភាគ ៨៤

ទៅជា​បច្ចុប្បន្ន​វិញ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បច្ចុប្បន្ន​មាន មាន​បច្ចុប្បន្ន​ក៏​មាន មិនមែន​បច្ចុប្បន្ន​ក៏​មាន ព្រោះហេតុនោះ បច្ចុប្បន្ន ទៅជា​មិនមែន​បច្ចុប្បន្ន មិនមែន​បច្ចុប្បន្ន ទៅជា​បច្ចុប្បន្ន​វិញ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស មួយទៀត បើ​មិនមែន​បច្ចុប្បន្ន ទៅជា​មិនមែន​បច្ចុប្បន្ន មិនមែន​បច្ចុប្បន្ន ទៅជា​បច្ចុប្បន្ន​វិញ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា បច្ចុប្បន្ន​មាន មាន​បច្ចុប្បន្ន​ក៏​មាន មិនមែន​បច្ចុប្បន្ន​ក៏​មាន ដូច្នេះ​ទេ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បច្ចុប្បន្ន​មាន មាន​បច្ចុប្បន្ន​ក៏​មាន មិនមែន​បច្ចុប្បន្ន​ក៏​មាន ព្រោះហេតុនោះ បច្ចុប្បន្ន ទៅជា​មិនមែន​បច្ចុប្បន្ន មិនមែន​បច្ចុប្បន្ន ទៅជា​បច្ចុប្បន្ន​វិញ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស។
 [៣៨២] និព្វាន មាន​ឬ។ អើ។ មាន​និព្វាន​ឬ។ មាន​និព្វាន​ក៏​មាន មិនមែន​និព្វាន​ក៏​មាន។ ចូរ​អ្នកដឹង​នូវ​កំហុស​ចុះ បើ​និព្វាន​មាន មាន​និព្វាន​ក៏​មាន មិនមែន​និព្វាន​ក៏​មាន ព្រោះហេតុនោះ និព្វាន​ទៅជា​មិនមែន​និព្វាន មិនមែន​និព្វាន ទៅជា​និព្វាន​វិញ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា និព្វាន​មាន មាន​និព្វាន​ក៏​មាន មិនមែន​និព្វាន​ក៏​មាន ព្រោះហេតុនោះ
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637652444290738481
ទៅកាន់ទំព័រ៖