ព្រះត្រៃបិដក ភាគ ៨៤

និព្វាន​ទៅជា​មិនមែន​និព្វាន មិនមែន​និព្វាន ទៅជា​និព្វាន​វិញ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស មួយទៀត បើ​មិនមែន​និព្វាន ទៅជា​មិនមែន​និព្វាន មិនមែន​និព្វាន ទៅជា​និព្វាន​វិញ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា និព្វាន​មាន មាន​និព្វាន​ក៏​មាន មិនមែន​និព្វាន​ក៏​មាន ដូច្នេះ​ទេ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា និព្វាន​មាន មាន​និព្វាន​ក៏​មាន មិនមែន​និព្វាន​ក៏​មាន ព្រោះហេតុនោះ និព្វាន​ទៅជា​មិនមែន​និព្វាន មិនមែន​និព្វាន ទៅជា​និព្វាន​វិញ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស។
 [៣៨៣] អ្នក​មិន​គួរ​ពោល​ថា អតីត​មាន អនាគត​មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ រូប​ណាមួយ​ជា​អតីត អនាគត បច្ចុប្បន្ន ខាងក្នុង​ក្តី ខាងក្រៅ​ក្តី គ្រោតគ្រាត​ក្តី ល្អិត​ក្តី ថោកទាប​ក្តី ខ្ពង់ខ្ពស់​ក្តី រូប​ណា ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទី​ជិត​ក្តី នេះ​ហៅថា រូបក្ខន្ធ វេន​ទា​ណាមួយ។បេ។ សញ្ញា​ណាមួយ។បេ។ សង្ខារ​ណាមួយ។បេ។ វិញ្ញាណ​ណាមួយ ជា​អតីត អនាគត បច្ចុប្បន្ន ខាងក្នុង​ក្តី ខាងក្រៅ​ក្តី គ្រោតគ្រាត​ក្តី ល្អិត​ក្តី ថោកទាប​ក្តី ខ្ពង់ខ្ពស់​ក្តី វិញ្ញាណ​ណា ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី ក្នុង​ទី​ជិត​ក្តី នេះ​ហៅថា វិញ្ញាណក្ខន្ធ ពាក្យ​ដូច្នេះ
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637652444553082397
ទៅកាន់ទំព័រ៖