ព្រះត្រៃបិដក ភាគ ៨៤
មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អតីតមាន អនាគតមាន។
[៣៨៤] អតីតមាន អនាគតមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ ជាគន្លងនៃពាក្យសម្រាប់និយាយគ្នា ជាគន្លងនៃពាក្យសម្រាប់ហៅ ជាគន្លងនៃពាក្យបញ្ញត្តិ ជាធម៌មិនច្រឡូកច្រឡំ មិនធ្លាប់ច្រឡូកច្រឡំ មិនច្រឡូកច្រឡំឥឡូវនេះ នឹងមិនច្រឡូកច្រឡំក្នុងអនាគត ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយ ជាសមណៈ ឬព្រាហ្មណ៍ មិនតិះដៀលហើយ។ ធម៌ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកន្លងទៅហើយ រលត់ទៅហើយ ទៅប្រាសហើយ ប្រែប្រួលហើយ វាចាសម្រាប់ហៅនូវរូបនោះថា មានហើយក្នុងអតីត ឈ្មោះនៃរូបនោះថា មានហើយក្នុងអតីត បញ្ញត្តិនៃរូបនោះថា មានហើយក្នុងអតីត វាចាសម្រាប់ហៅនូវរូបនោះថា មិនមានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវរូបនោះថា នឹងមិនមានក្នុងអនាគត វេទនាណា។បេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយណា។បេ។ វិញ្ញាណណា ដែលកន្លងទៅហើយ រលត់ទៅហើយ ទៅប្រាសហើយ ប្រែប្រួលហើយ វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា មានហើយក្នុងអតីត ឈ្មោះនៃវិញ្ញាណនោះថា មានហើយក្នុងអតីត បញ្ញត្តិ
ID: 637652444790269228
ទៅកាន់ទំព័រ៖