ព្រះត្រៃបិដក ភាគ ៨៤

នៃ​វិញ្ញាណ​នោះ​ថា មាន​ហើយ​ក្នុង​អតីត វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា មិន​មាន​ក្នុង​បច្ចុប្បន្ន វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា នឹង​មិន​មាន​ក្នុង​អនាគត ម្នាល​ភិក្ខុ​ទាំងឡាយ រូប​ណា ដែល​មិនទាន់​កើត មិនទាន់​កើត​ប្រាកដ វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា នឹង​មាន​ក្នុង​អនាគត ឈ្មោះ​នៃ​រូប​នោះ​ថា នឹង​មាន​ក្នុង​អនាគត បញ្ញត្តិ​នៃ​រូប​នោះ​ថា នឹង​មាន​ក្នុង​អនាគត វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា មិន​មាន​ក្នុង​បច្ចុប្បន្ន វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា មិន​មាន​ហើយ​ក្នុង​អតីត វេទនា​ណា។បេ។ សញ្ញា​ណា។បេ។ សង្ខារ​ទាំងឡាយ​ណា។បេ។ វិញ្ញាណ​ណា ដែល​មិនទាន់​កើត មិនទាន់​កើត​ប្រាកដ វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា នឹង​មាន​ក្នុង​អនាគត ឈ្មោះ​នៃ​វិញ្ញាណ​នោះ​ថា នឹង​មាន​ក្នុង​អនាគត បញ្ញត្តិ​នៃ​វិញ្ញាណ​នោះ​ថា នឹង​មាន​ក្នុង​អនាគត វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា មិន​មាន​ក្នុង​បច្ចុប្បន្ន វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា មិន​មាន​ហើយ​ក្នុង​អតីត ម្នាល​ភិក្ខុ​ទាំងឡាយ រូប​ណា ដែល​កើត​ហើយ កើត​ប្រាកដហើយ វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា មាន​ក្នុង​បច្ចុប្បន្ន ឈ្មោះ​នៃ​រូប​នោះ​ថា មាន​ក្នុង​បច្ចុប្បន្ន បញ្ញត្តិ​នៃ​រូប​នោះ​ថា មាន​ក្នុង​បច្ចុប្បន្ន វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា មិន​មាន​ហើយ​ក្នុង​អតីត វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា នឹង​មិន​មាន​ក្នុង​អនាគត វេទនា​ណា។បេ។ សញ្ញា​ណា។បេ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637652445046206799
ទៅកាន់ទំព័រ៖