ព្រះត្រៃបិដក ភាគ ៨៤

សង្ខារ​ទាំងឡាយ​ណា។បេ។ វិញ្ញាណ​ណា ដែល​កើត​ហើយ កើត​ប្រាកដហើយ វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា មាន​ក្នុង​បច្ចុប្បន្ន ឈ្មោះ​នៃ​វិញ្ញាណ​នោះ​ថា មាន​ក្នុង​បច្ចុប្បន្ន បញ្ញត្តិ​នៃ​វិញ្ញាណ​នោះ​ថា មាន​ក្នុង​បច្ចុប្បន្ន វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា មិន​មាន​ហើយ ក្នុង​អតីត វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា នឹង​មិន​មាន​ក្នុង​អនាគត ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ យ៉ាងនេះ​ឯង ជា​គន្លង​នៃ​ពាក្យសម្រាប់​និយាយ​គ្នា ជា​គន្លង​នៃ​ពាក្យសម្រាប់​ហៅ ជា​គន្លង​នៃ​ពាក្យ​បញ្ញត្តិ ជា​ធម៌​មិន​ច្រឡូកច្រឡំ មិនធ្លាប់​ច្រឡូកច្រឡំ មិន​ច្រឡូកច្រឡំ​ឥឡូវនេះ នឹង​មិន​ច្រឡូកច្រឡំ​ក្នុង​អនាគត ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ ជា​សមណៈ ឬព្រាហ្មណ៍ មិន​តិះដៀល​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ទាំងឡាយ​ណា ជា​អ្នកលើ​កខ្លួន មាន​ពាក្យ​ដូចជា​ទឹកភ្លៀង ជា​អហេតុក​វាទ ជា​អកិរិយវាទ ជា​នត្ថិ​កវាទ បុគ្គល​ទាំង ៣ ពួក​នេះ មិនបាន​សំគាល់​នូវ​ពាក្យ​ដែល​គួរ​តិះដៀល មិនបាន​សំគាល់​នូវ​ពាក្យ​ដែល​គួរ​ហាមឃាត់ ក្នុង​គន្លង​នៃ​ពាក្យសម្រាប់​និយាយ ក្នុង​គន្លង​នៃ​ពាក្យសម្រាប់​ហៅ ក្នុង​គន្លង​នៃ​ពាក្យ​បញ្ញត្តិ​ទេ។ ដំណើរ​នោះ តើ​ព្រោះ​ហេតុអ្វី។ ព្រោះ​ខ្លាច​អំពី​ការ​និន្ទា ការបៀតបៀន និង​ការ​ប្រណាំងប្រជែង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា អតីត​មាន អនាគត​មាន ដូច្នេះ​ទេ។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637652445295582246
ទៅកាន់ទំព័រ៖