ព្រះត្រៃបិដក ភាគ ៨៤
[៣៨៥] អតីតមានឬ។ អើ។ ក្រែងព្រះផគ្គុណមានអាយុ បានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរកាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈអស់ហើយ ប្រព្រឹត្តកន្លងនូវទុក្ខទាំងពួងហើយ ទ្រង់បរិនិព្វានហើយ បុគ្គលកាលបញ្ញត្ត គប្បីបញ្ញត្តដោយចក្ខុណា ចក្ខុនោះមានឬ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ជិវ្ហានោះ មានឬ។បេ។ បពិត្រព្រះអង្គដ៏ចំរើន កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរកាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈអស់ហើយ ប្រព្រឹត្តកន្លងនូវទុក្ខទាំងពួងហើយ ទ្រង់បរិនិព្វានហើយ បុគ្គល កាលបញ្ញត្ត គប្បីបញ្ញត្តដោយចិត្តណា ចិត្តនោះមានឬ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលផគ្គុណ កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរកាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈអស់ហើយ ប្រព្រឹត្តកន្លងនូវទុក្ខទាំងពួងហើយ ទ្រង់បរិនិព្វានហើយ បុគ្គល កាលបញ្ញត្ត គប្បីបញ្ញត្តដោយចក្ខុណា ចក្ខុនោះមិនមានទេ។បេ។ ម្នាលផគ្គុណ ជិវ្ហានោះ មិនមានទេ។បេ។ ម្នាលផគ្គុណ កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរកាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈអស់ហើយ ប្រព្រឹត្តកន្លងនូវទុក្ខទាំងពួងហើយ ទ្រង់បរិនិព្វានហើយ បុគ្គល កាល
ID: 637652445529644222
ទៅកាន់ទំព័រ៖