ព្រះត្រៃបិដក ភាគ ៨៤
ការចំរើនឡើងនៃសង្ខារទាំងឡាយ ក៏មានក្នុងកពឡិង្ការាហារនោះ ការចំរើនឡើងនៃសង្ខារទាំងឡាយ មានក្នុងកពឡិង្ការាហារណា ការកើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងកពឡិង្ការាហារនោះ ការកើតក្នុងភពថ្មីតទៅទៀត មានក្នុងកពឡិង្ការាហារណា ជាតិ ជរា មរណៈ តទៅ ក៏មានក្នុងកពឡិង្ការាហារនោះ ជាតិ ជរា មរណៈតទៅ មានក្នុងកពឡិង្ការាហារណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវកពឡិង្ការាហារនោះថា ប្រកបដោយសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ … ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ … ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកត្រអាលមាន សេចក្តីរីករាយមាន ក្នុងវិញ្ញាណាហារ។បេ។ តថាគតពោលថា ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អនាគតមាន ដូច្នេះទេ។
[៣៨៨] អនាគត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីតេ្រកត្រអាលមិនមាន សេចក្តីរីករាយមិនមាន ចំណង់មិនមាន ក្នុងកពឡិង្ការាហារ វិញ្ញាណដែលមិនតាំងនៅ ក្នុងកពឡិង្ការាហារនោះ ក៏មិនលូតលាស់ឡើង វិញ្ញាណដែលមិនតាំងនៅ ក្នុងកពឡិង្ការាហារណា មិនលូតលាស់ហើយ ការចុះកាន់នាមរូប ក៏មិនមានក្នុងកពឡិង្ការាហារនោះ
ID: 637652446046363096
ទៅកាន់ទំព័រ៖