ព្រះត្រៃបិដក ភាគ ៨៤
អើ។ ខន្ធទាំងឡាយជាអតីត អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ អាយតនៈជាអតីត អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ធាតុជាអតីត អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាអតីត អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩២] ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធទាំងឡាយជាអនាគត អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ អាយតនៈជាអនាគត អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ធាតុជាអនាគត អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាអនាគត អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652446806831763
ទៅកាន់ទំព័រ៖