ព្រះត្រៃបិដក ភាគ ៨៤
            
        
        
            
            
                
                 [៣៩៣] ខន្ធទាំងឡាយជាអតីត អតីតមិនមានឬ។ អើ។ ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាអតីត អតីតមិនមានឬ។ អើ។ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាអតីត អតីតមិនមានឬ។ អើ។ ធាតុជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈជាអតីត អតីតមិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [៣៩៤] ខន្ធទាំងឡាយជាអនាគត អនាគតមិនមានឬ។ អើ។ ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាអនាគត។បេ។ ធាតុជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈជាអនាគត អនាគតមិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
            
            
         
        
            
                ID: 637652447047769333 
                
            
            
                ទៅកាន់ទំព័រ៖