ព្រះត្រៃបិដក ភាគ ៨៤
            
        
        
            
            
                
                 [៣៩៥] ខន្ធ គឺរូបជាអតីតឬ។ អើ។ រូប ជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាអតីតឬ។ អើ។ រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុ គឺរូបជាអតីតឬ។ អើ។ រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអតីតឬ។ អើ។ រូប ជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [៣៩៦] ខន្ធ គឺរូបជាអនាគតឬ។ អើ។ រូបជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាអនាគតឬ។បេ។ ធាតុ គឺរូបជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអនាគតឬ។ អើ។ រូបជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [៣៩៧] ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ គឺរូបជាអតីត រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាបច្ចុប្បន្ន។បេ។
            
            
         
        
            
                ID: 637652447338238392 
                
            
            
                ទៅកាន់ទំព័រ៖