ព្រះត្រៃបិដក ភាគ ៨៤
            
        
        
            
            
                
                ធាតុ គឺរូបជាបច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអតីត រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [៣៩៨] ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ គឺរូបជាអនាគត រូបជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺ រូបជាបច្ចុប្បន្ន។បេ។ ធាតុ គឺរូបជាបច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអនាគត រូបជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [៣៩៩] ខន្ធ គឺរូបជាអតីត រូបជាអតីត មិនមានឬ។ អើ។ ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាអតីត។បេ។
            
            
         
        
            
                ID: 637652447636050806 
                
            
            
                ទៅកាន់ទំព័រ៖