ព្រះត្រៃបិដក ភាគ ៨៤

 [៤០០] ខន្ធ គឺ វិញ្ញាណ​ជា​អតីត​ឬ។ អើ។ វិញ្ញាណ​ជា​អតីត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ គឺ​វិញ្ញាណ​ជា​អតីត។បេ។ ធាតុ គឺ​វិញ្ញាណ​ជា​អតីត។បេ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​អតីត​ឬ។ អើ។ វិញ្ញាណ​ជា​អតីត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០១] ខន្ធ គឺ​វិញ្ញាណ​ជា​អនាគត​ឬ។ អើ។ វិញ្ញាណ​ជា​អនាគត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ គឺ​វិញ្ញាណ​ជា​អនាគត។បេ។ ធាតុ គឺ​វិញ្ញាណ​ជា​អនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺ វិញ្ញាណ​ជា​អនាគត​ឬ។ អើ។ វិញ្ញាណ​ជា​អនាគត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០២] ខន្ធ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ខន្ធ គឺ​វិញ្ញាណ​ជា​អតីត វិញ្ញាណ​ជា​អតីត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន។បេ។ ធាតុ គឺ វិញ្ញាណ​ជា​បច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​អតីត វិញ្ញាណ​ជា​អតីត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៣] ខន្ធ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន មាន​ឬ។ អើ។ ខន្ធ គឺ​វិញ្ញាណ​ជា​អនាគត វិញ្ញាណ​ជា​អនាគត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 637652448142300542
ទៅកាន់ទំព័រ៖