ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណជាអនាគត។បេ។ ធាតុ គឺវិញ្ញាណជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណជាអនាគត វិញ្ញាណជាអនាគត មិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺ វិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០៦] អ្នកមិនគួរពោលថា ខន្ធ ធាតុ អាយតនៈទាំងនេះ ជាអតីត អនាគត មិនមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ ជាគន្លងនៃពាក្យសម្រាប់និយាយគ្នា ជាគន្លងនៃពាក្យសម្រាប់ហៅ ជាគន្លងនៃបញ្ញត្តិ។បេ។ ដែលអ្នកប្រាជ្ញទាំងឡាយ មិនតិះដៀលហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ខន្ធ ធាតុ អាយតនៈទាំងនេះ ជាអតីត អនាគត មិនមាន ដូច្នេះឡើយ។
[៤០៧] ខន្ធ ធាតុ អាយតនៈ ទាំងនេះ ជាអតីត អនាគត មិនមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត និងបច្ចុប្បន្ន។បេ។
ID: 637652448691363063
ទៅកាន់ទំព័រ៖