ព្រះត្រៃបិដក ភាគ ៨៤
[៤១០] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១១] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាក ជាអតីត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១២] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ អ្វីមាន អ្វីមិនមាន។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះតែងមាន ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌ទាំងនោះ តែងមិនមាន។
[៤១៣] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះមានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១៤] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះមានឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាកជាអតីត ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652449317613053
ទៅកាន់ទំព័រ៖