ព្រះត្រៃបិដក ភាគ ៨៤

 [៤១៥] ធម៌​ទាំងឡាយ មាន​វិបាក​ចាស់​ជា​អតីត ធម៌​ទាំងនោះ មិន​មាន​ឬ។ អើ។ ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់ ជា​អតីត ធម៌​ទាំងនោះ មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ មាន​វិបាក​ចាស់​ជា​អតីត ធម៌​ទាំងនោះ មិន​មាន​ឬ។ អើ។ ធម៌​ទាំងឡាយ មិន​មាន​វិបាក​ជា​អតីត ធម៌​ទាំងនោះ មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៦] ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត ធម៌​ទាំងនោះ មាន​ឬ។ អើ។ ក្រែង​ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត រលត់​ហើយ​ឬ។ អើ។ បើ​ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត រលត់​ហើយ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ធម៌​ទាំងឡាយ​មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត រលត់​ហើយ ធម៌​ទាំងនោះ​មាន ដូច្នេះ​ឡើយ។
 [៤១៧] ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត រលត់​ហើយ ធម៌​ទាំងនោះ មាន​ឬ។ អើ។ ធម៌​ទាំងឡាយ មាន​វិបាក​ចាស់​ជា​អតីត រលត់​ហើយ ធម៌​ទាំងនោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត រលត់​ហើយ ធម៌​ទាំងនោះ មាន​ឬ។ អើ។ ធម៌​ទាំងឡាយ មិន​មាន​វិបាក​ជា​អតីត រលត់​ហើយ ធម៌​ទាំងនោះ មាន​ឬ។ អ្នក​មិន
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637652449615293763
ទៅកាន់ទំព័រ៖