ព្រះត្រៃបិដក ភាគ ៨៤
គួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាកជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១៨] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ ចំណែកមួយ ជាអតីត ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ចំណែកមួយ រលត់ហើយ ធម៌ទាំងនោះ មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652449840627970
ទៅកាន់ទំព័រ៖