ព្រះត្រៃបិដក ភាគ ៨៤

 [៤១៩] អ្នក​មិន​គប្បី​ពោល​ថា ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត ធម៌​ទាំងនោះ​មាន ដូច្នេះ​ឬ។ អើ។ ក្រែង​ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់ ជា​អតីត នឹង​ឲ្យផល​ក្នុង​អនាគត​ឬ។ អើ។ បើ​ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់​ជា​អតីត នឹង​ឲ្យផល​ក្នុង​អនាគត ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់ ជា​អតីត ធម៌​ទាំងនោះ​មាន ដូច្នេះ​ដែរ។ ធម៌​ទាំងឡាយ​នោះ មាន ព្រោះ​អាង​ថា ធម៌​ទាំងឡាយ មាន​វិបាក​មិនទាន់​ចាស់ ជា​អតីត នឹង​ឲ្យផល​ក្នុង​អនាគត ដូច្នេះ​ឬ។ អើ។ ធម៌​ទាំងឡាយ ជា​បច្ចុប្បន្ន ព្រោះ​អាង​ថា នឹង​ឲ្យផល​ក្នុង​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ ជា​បច្ចុប្បន្ន ព្រោះ​អាង​ថា នឹង​ឲ្យផល​ក្នុង​អនាគត​ឬ។ អើ។ ធម៌​ទាំងឡាយ​នោះ មិន​មាន ព្រោះ​អាង​ថា ធម៌​ទាំងឡាយ​ជា​បច្ចុប្បន្ន នឹង​រលត់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២០] អនាគត មាន​ឬ។ មាន​ខ្លះ មិន​មាន​ខ្លះ។ កើត​ខ្លះ មិនកើត​ខ្លះ ដុះដាល​ខ្លះ មិន​ដុះដាល​ខ្លះ លូតលាស់​ខ្លះ មិន​លូតលាស់​ខ្លះ កើត​ប្រាកដ​ខ្លះ មិនកើត​ប្រាកដ​ខ្លះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637652450092971689
ទៅកាន់ទំព័រ៖