ព្រះត្រៃបិដក ភាគ ៨៤

ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។ បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637652366469090557
ទៅកាន់ទំព័រ៖