ព្រះត្រៃបិដក ភាគ ៨៤
[៤២១] អនាគត មានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគត មានខ្លះ។បេ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត។បេ។
[៤២២] អនាគត មានខ្លះ មិនមានខ្លះឬ។ អើ។ អ្វីមាន អ្វីមិនមាន។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះមាន ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មិនមាន។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងឡាយនោះ មានឬ។ អើ។ ក្រែងធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតឬ។ អើ។ បើធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះមាន ដូច្នេះទេ។
ID: 637652450325940443
ទៅកាន់ទំព័រ៖