ព្រះត្រៃបិដក ភាគ ៨៤

 [៤៣៣] ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ សត្វ​ទាំងអស់ មានសតិ​តាំង​មាំ ប្រកបដោយ​សតិ ខ្ជាប់ខ្ជួន​ដោយ​សតិ សតិ​របស់​សត្វ​ទាំងអស់ ឈ្មោះថា តាំង​មាំ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣៤] ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​ណា មិន​បរិភោគ កាយគតាសតិ ពួក​សត្វ​នោះ ឈ្មោះថា​មិន​បរិភោគ​អមតៈ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​ណា បរិភោគ​កាយគតាសតិ ពួក​សត្វ​នោះ ឈ្មោះថា​បរិភោគ​អមតៈ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ សត្វ​ទាំងអស់​បរិភោគ បាន​ចំពោះ សេពគប់ អប់រំ ធ្វើឲ្យ​ច្រើន នូវ​កាយគតាសតិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣៥] ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ផ្លូវ​នេះឯង សម្រាប់​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ ដើម្បី​សេចក្តី​បរិសុទ្ធ​ដោយ​វិសេស​នៃ​សត្វ​ទាំងឡាយ ដើម្បី​កន្លង​នូវ​សេចក្តី​សោក និង​សេចក្តី​ខ្សឹកខ្សួល ដើម្បី​រំលត់​នូវ​ទុក្ខ និង​ទោ​មនស្សៈ ដើម្បី​បាន​នូវ​អរិយមគ្គ ប្រកបដោយ​អង្គ ៨ ប្រការ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន ផ្លូវ​នេះ
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637652451958289005
ទៅកាន់ទំព័រ៖