ព្រះត្រៃបិដក ភាគ ៨៤

ការ​កើត​ប្រាកដ​នៃ​សតិ​សម្ពោ​ជ្ឈង្គ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​វីរិយ​សម្ពោ​ជ្ឈង្គ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​បី​តិ​សម្ពោ​ជ្ឈង្គ​រតនៈ ១ ការ​កើត​ប្រា​កដ​នៃ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ រតនៈ ១ ការ​កើត​ប្រាកដ​នៃ​សមា​ធិ​សម្ពោ​ជ្ឈង្គ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​រតនៈ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​កើត​ប្រាកដ​នៃ​ពោជ្ឈង្គ​រតនៈ ៧ នេះ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះ​តថាគត អរហន្ត សម្មាសម្ពុទ្ធ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ធម៌​ទាំងអស់ ឈ្មោះថា សតិ​សម្ពោ​ជ្ឈង្គ​រតនៈ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ធម៌​ទាំងអស់ ឈ្មោះថា សម្ម​ប្ប​ធាន។បេ។ ឥទ្ធិបាទ។បេ។ ឥន្រ្ទិយ។បេ។ ពលៈ។បេ។ ពោជ្ឈង្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ សតិ​ប្ប​ដ្ឋាន​កថា។

ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637652452419695175
ទៅកាន់ទំព័រ៖